This is a condensed, translated version of the 2020 Census website in Khmer.

នេះជាកំណែសំណៅបកប្រែសង្ខបនៃគេហទំព័រ 2020census.gov ។ ចុចត្រង់នេះ ដើម្បីត្រលប់ទៅគេហទំព័រពេញលេញជាភាសាអង់គ្លេស និងអេស្ប៉ាញ។

Skip Header

ជំរឿនឆ្នាំ 2020 | ការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក

Shape your future.

START HERE.

  

ចែករំលែក៖
#008556

ការិយាល័យជំរឿនលែងប្រមូលយការឆ្លើយតបសម្រាប់ជំរឿនឆ្នាំ 2020 ទៀតហើយ។ ទំព័រនេះមានព័ត៌មានទូទៅអំពីការរាប់ចំនួន ហើយហេតុអ្វីបានជាលទ្ធផលមានសារៈសំខាន់ចំពោះសហគមន៍នៅទូទាំងប្រទេស។ សូមអរគុណលោកអ្នក ចំពោះការឆ្លើយតប!

តើជំរឿនគឺជាអ្វី?

ជំរឿនឆ្នាំ 2020 រាប់ចំនួនមនុស្សពេញវ័យ ទារក និងកុមារដែលរស់នៅក្នុងសហរដ្ឋអាមេរិក។ ការរាប់នេះត្រូវបានធ្វើឡើងរៀងរាល់ដប់ឆ្នាំម្តងដោយការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិកដែលជាទីភ្នាក់ងាររដ្ឋាភិបាល។

An overhead look at a suburban community.
#007E8F

ហេតុអ្វីវាមានសារៈសំខាន់

ជំរឿនផ្តល់នូវទិន្នន័យសំខាន់ៗដែលអាចកំណត់នូវទិដ្ឋភាពផ្សេងៗគ្នានៃជីវិតរបស់អ្នក។ អ្នកបង្កើតច្បាប់ ម្ចាស់អាជីវកម្ម គ្រូបង្រៀន និងបុគ្គលផ្សេងទៀតជាច្រើនប្រើប្រាស់ទិន្នន័យនេះជារៀងរាល់ថ្ងៃ ដើម្បីផ្តល់សេវាកម្ម ផលិតផល និងការគាំទ្រនៅក្នុងសហគមន៍របស់អ្នក។

distributing-funds-teal

ជារៀងរាល់ឆ្នាំ ថវិកាសហព័ន្ធរាប់ប៊ីលានដុល្លារ​ត្រូវបានចំណាយសម្រាប់មន្ទីរពេទ្យ នាយកដ្ឋានពន្លត់អគ្គិភ័យ សាលា​រៀន ផ្លូវថ្នល់ និងធនធានផ្សេងទៀតដោយផ្អែក​លើទិន្ន​ន័យជំរឿន។

representation-teal

លទ្ធផលជំរឿនកំណត់ចំនួនអាសនៈដែលរដ្ឋនីមួយៗមាននៅក្នុងសភា ហើយត្រូវបាន​ប្រើប្រាស់ដើម្បីកំណត់ព្រំដែន​សម្រាប់​មណ្ឌលបោះឆ្នោត។

constitution-teal

ការធ្វើជំរឿនក៏ត្រូវបានតម្រូវដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកផងដែរ៖ មាត្រា 1 ផ្នែកទី 2 ចែងថា សហរដ្ឋអាមេរិកធ្វើជំរឿន​ប្រជា​ជន​របស់ខ្លួនរៀងរាល់ 10 ឆ្នាំម្តង។ ជំរឿនលើកដំបូងបានធ្វើឡើងនៅឆ្នាំ 1790។

#205493

ឯកជនភាព និងសន្តិសុខ

ចម្លើយដែលអ្នកផ្តល់ត្រូវបានប្រើប្រាស់តែដើម្បីធ្វើស្ថិតិប៉ុណ្ណោះ។

Woman smiling and using her phone while holding her baby.

ការិយាល័យជំរឿនត្រូវបានតម្រូវដោយច្បាប់ ដើម្បីការពារ​ចម្លើយ​របស់អ្នក និងរក្សាពួកវាជាការសម្ងាត់បំផុត។ តាមពិត និយោជិតគ្រប់រូបស្បថការពារព័ត៌មាន​ផ្ទាល់​ខ្លួន​របស់អ្នកអស់មួយជីវិត។

ក្រោមប្រការ 13 នៃក្រមសហរដ្ឋអាមេរិក ការិយា​ល័យ​ជំរឿនមិនអាចផ្សព្វផ្សាយព័ត៌មាន​ដែលអាចកំណត់អត្តសញ្ញាណណាមួយអំពីអ្នក គេហដ្ឋាន ឬអាជីវកម្មរបស់​អ្នក​បាន​ឡើយ សូម្បីតែទៅកាន់ទីភ្នាក់ងារអនុវត្ត​ច្បាប់​ក៏​ដោយ​។ ច្បាប់ធានាថា ទិន្នន័យឯកជនរបស់អ្នក​ត្រូវបានការពារ ហើយចម្លើយរបស់អ្នក​មិនអាចត្រូវបានប្រើប្រាស់ដើម្បីប្តឹងអ្នកដោយទីភ្នាក់ងាររដ្ឋាភិបាល ឬតុលាការឡើយ។

#008556

មន្រ្តីជំរឿនក្នុងតំបន់សង្កាត់របស់អ្នក

ក្នុងរយៈពេលមួយឆ្នាំក្រោយ អ្នកអាចសម្គាល់មន្រ្តីជំរឿននៅក្នុងតំបន់សង្កាត់របស់អ្នក។

Close-up of a census taker's hand holding a mobile phone.

នេះជាផ្នែកមួយទូទៅនៃជំរឿនឆ្នាំ 2020។ អ្នកអាចជួបបុគ្គលិកជំរឿននៅក្នុងតំបន់របស់អ្នកដោយហេតុផលខុសគ្នាមួយចំនួន៖

  • ពួកគេនឹងពិនិត្យមើលអាសយដ្ឋាន ក្នុងការរៀប​ចំសម្រាប់ធ្វើជំរឿន។
  • ពួកគេនឹងចុះទៅដល់ផ្ទះ សម្រាប់ធ្វើជំរឿន ឬការ​ស្ទង់មតិរបស់ការិយាល័យជំរឿន។
  • ពួកគេនឹងរៀបចំទុកព័ត៌មានជំរឿន
  • ពួកគេនឹងពិនិត្យមើលការងារទាក់ទងនឹង​ជំរឿន​។

នៅខែឧសភា ឆ្នាំ 2020 មន្រ្តីជំរឿននឹងចាប់ផ្តើមចុះ​ទៅ​ដល់ផ្ទះគ្រួសារណាដែលមិនបានឆ្លើយតបទៅនឹងជំរឿនឆ្នាំ 2020 ដើម្បីធានាថា មនុស្សគ្រប់គ្នាត្រូវបានរាប់។

#9B2743

វិធីដែលអ្នកអាចជួយបាន

ការទទួលបានការរាប់ជំរឿនពេញលេញ និងត្រឹមត្រូវនៅឆ្នាំ 2020 តម្រូវឱ្យមានការគាំទ្រពីមនុស្សគ្រប់គ្នា ហើយមានវិធីជាច្រើនសម្រាប់បុគ្គល អាជីវកម្ម អង្គការសហគមន៍ និងផ្សេងទៀតដើម្បីជួយ។